/ / /

រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យនិងហាមឃាត់ផ្ទះដែលផ្ទេរ និងបញ្ចូលឧស្ម័នហ្គាសនៅក្នុងភូមិកោះស្ដេច

​ លោក​ ស៊ន​ ស្រិញ​ មេឃុំស្ដីទី​ បានដឹកនាំមេភូមិកោះស្ដេច​ ប៉ូលិសប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និងប្រជាការពារ​ ចុះពិនិត្យ​ និងហាមឃាត់ផ្ទះដែលផ្ទេរ​ និងបញ្ចូលឧស្ម័នហ្គាស​ ពុំមានច្បាប់អនុញ្ញាត​សរុបចំនួនពីរខ្នងផ្ទះ​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។ បន្ទាប់ពីបានពិនិត្យ​ និងបញ្ឈប់ការផ្ទេរ​ និងបញ្ចូលឧស្ម័នហ្គាសរួចមក​ លោកមេឃុំស្ដីទី​ បានធ្វេីការណែនាំដល់ពួកគាត់ទាំងពីរត្រូវទៅសុំលិខិតអនុញ្ញាត​អាជីកម្មផ្ទេរ​ និងបញ្ចូលឧស្ម័នហ្គាស​ នៅការិយាល័យច្រកចេញចូលតែមួយស្រុក​ និងបានណែនាំឱ្យពួកគាត់រកទីតាំងណាដែលនៅឆ្ងាយពីទីប្រជុំជន។ ជាលទ្ធផល​ ពួកគាត់ទាំងពីរបានយល់ព្រមស្ដាប់តាមការណែនាំរបស់​អាជ្ញាធរ​ និងសន្យាទៅស្នេីសុំអាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយ​ ព្រមទាំងនឹងស្វែងរកទីតាំងថ្មីដែលមិនបង្កហានិភ័យផ្សេងៗដល់ប្រជាជនរស់នៅជិតខាង។

រដ្ឋបាលឃុំកោះស្ដេច

ថ្ងៃអង្គារ​ ១២កេីត ខែមិគសិរ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០២៥
December 02, 2025

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    08/12/2025

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា និងជនមានពិការភាព ជូនដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ស្ថិតនៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/12/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    07/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    ទិដ្ឋភាព សួនច្បារ នៅរង្វង់មូលធនាគារអេស៊ីលីដា ត្រូវបានកែលម្អឱ្យកាន់តែស្រស់បំព្រង និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានអញ្ជើញចូលរួម ក្នុងពិធីសំណោះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២ ១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា