លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ជូនដល់រដ្ឋបាលស្រុកស្រែអំបិល និងរដ្ឋបាលឃុំនៃស្រុកស្រែអំបិល
សមាសភាពអ្នកចូលរួម៖
១.ក្រុមប្រឹក្សាស្រុក
២.អភិបាលរងស្រុក
៣.ប្រធានការិយាល័យទាំងអស់ចំណុះនៃរដ្ឋបាលស្រុក
៤.ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល
៥.ក្រុមប្រឹក្សាឃុំ និងមេឃុំ
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖
❇️ផ្តល់ការយល់ដឹងអំពី “គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨”
❇️ផ្តល់ការយល់ដឹងអំពីទម្រង់របាយការណ៍ និងរបៀបនៃការបំពេញទម្រង់របាយការណ៍ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផ្តល់ជូន
❇️ផ្តល់ព័ត៌មានបន្ថែមអំពីលិខិតលេខ២៣៨៥ លជណ ចុះថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
❇️ផ្តល់ព័ត៌មានបន្ថែមអំពីលិខិតលេខ ៥០២/២៤ សជណ ចុះថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង
ស្រែអំបិល ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥






