រដ្ឋបាលស្រុកគិរីសាគរបានសហការជាមួយក្រុមការងារលេខាធិការប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “គោលនយោបាយជាតិបញ្ចប់ជំងឺអេជស៍ និងចីរភាពកម្មវិធីអេជស៍សម្រាប់ឆ្នាំ២០២៣-២០២៨”ក្រោមអធិបតីភាពលោកស្រីគ្រូពេទ្យប៉ែន អ៊ុងវីរ៉ា ប្រធានលេខាធិការប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ខេត្តលោកស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី តាំង សុភ័ក្រ្ដធីតាអភិបាលរងស្រុកគិរីសាគរ ដោយមានការអញ្ជើញចូលរួមពីលេខាធិការប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ខេត្ត លោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក លោក លោកសមាជិកក្រុមប្រឹក្សាឃុំ នៅសាលប្រជុំសាលាស្រុកគិរីសាគរ។
ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥



















