លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ក្នុងការសិក្សាជម្រើសខ្សែផ្លូវ ក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ នៅសាលប្រជុំធំ ជាន់ទី២ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥














