ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី នៃក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំង លោក ខ្លឹម យុនវិសិដ្ឋ ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុងថ្មី ជំនួសលោកប្រធានមន្ទីរចាស់ ដែលបានចូលនិវត្តន៍ ពិធីប្រកាសបានប្រព្រឹត្តទៅនៅសាលមហាស្រពខេត្តកោះកុង។
ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥




