ស្រុកកោះកុង ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាង ស៊ីណេត អភិបាលរងស្រុកកោះកុង តំណាង លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង បានចូលរួមជាគណៈអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ “វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ” ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងបានចែកអំណោយចំនួន១៦៣នាក់ ដែលប្រារពធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។




