លោកឧត្តមសេនីយទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗ ដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។
ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ លោកអធិការរង លោកនាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍-នាយរងប៉ុស្តិ៍ និងកម្លាំងអន្តរាគមន៍ទាំង ១២ នាក់។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម :
១/ពង្រឹងសមត្ថភាព តួនាទីរបស់ថ្នាក់ដឹកនាំ
២/តួនាទីអធិការ គឺជាសេនាធិការរបស់គណ:បញ្ជាការឯកភាពក្រុង
៣/គុណភាពការងាររបស់កងកម្លាំង
៤/ការសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម
៥/បម្រើសេវាសាធារណ:ឲ្យបានល្អប្រសើរ ឆាប់រហ័ស និងបទពិសោធន៍ល្អៗមួយចំនួន ក្នុងនោះលោកស្នងការបានចែកជូននូវអាវការពារ និងមួកការពារដល់កងអន្តរាគមន៍ ហើយក៏បានណែនាំអំពីការប្រើប្រាស់ឯកសណ្ឋានអន្តរាគមន៍ និងការប្រើប្រាស់អាវុធវែងខ្លះៗ ដល់កងអន្តរាគមន៍ផងដែរ។
លោកស្នងការ បានផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលមានការព្រួយបារម្ភពីសុខមាលភាពកងកម្លាំង ដោយណែនាំឲ្យកងកម្លាំងចេះការពារសុខភាព របស់ខ្លួន ជានិច្ច៕