ស្រុកកោះកុង ៖ នៅថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង រួមជាមួយនឹងក្រុមប្រឹក្សាស្រុកកោះកុង បានដឹកនាំអភិបាលរងស្រុក និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុង ក្រុមប្រឹក្សាឃុំតាតៃក្រោម ចូលរួមកាន់បិណ្ឌ៩ នៅវត្តតេជោពោធិ៍រាម ហៅវត្តកោះអណ្ដែត ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។