ស្រុកកោះកុង ៖ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅសាលមហោស្របខេត្តកោះកុង។



