ស្រុកកោះកុង ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លីម ភឿន អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ បូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង សមាសភាពអញ្ជើញចូលរួមមាន លោកនាយរដ្ឋបាលសាលាស្រុក លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក សរុបចំនួន១៣នាក់ ស្រី៤នាក់ ។



