ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានចាត់តាំងលោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈនិងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។



