រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែវិច្ឆិកា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៤១ អាណត្តិទី៥ ដឹកនាំកិច្ចប្រជុំដោយ លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់។ របៀបវារ:នៃកិច្ចប្រជុំមានដូចខាងក្រោម៖
១/ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាប្រចាំខែតុលា
២/ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែ ក្នុងការអនុវត្តការងាររដ្ឋបាលសង្កាត់ប្រចាំខែវិច្ឆិកា
៣/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ គ.ក.ន.ក សង្កាត់ និងការងារអាហារូបត្ថម្ភ ប្រចាំខែវិច្ឆិកា
៤/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់
៥/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់មេភូមិទាំង៤ ប្រចាំខែវិច្ឆិកា
៦/ ផ្សេងៗ។
កិច្ចប្រជុំនេះមានសមាសភាពចូលរួមសរុប ២៦នាក់ ស្រី ០៨នាក់ នៅសាលាសង្កាត់ដងទង់។
វេលាម៉ោង ៨៖៣០នាទីព្រឹក
ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#












