/ / /

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍លទ្ធផលអង្កេតកសិកម្ម ឆ្នាំ២០២៤ រៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍លទ្ធផលអង្កេតកសិកម្ម ឆ្នាំ២០២៤ រៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានជាតិស្ថិតិ លោកស្រី Rebekah Bell នាយិការអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ ភ្ញៀវជាតិ និងអន្តរជាតិ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ពិធីប្រកាសផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍លទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងអ្នកប្រើប្រាស់ផ្សេងទៀតសម្រាប់រៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ