វេលាម៉ោង ១៤:០០ នាទីរសៀល លោក សុខ ខ្មៅ មេឃុំប្រឡាយ លោក សុខ ឡាយ ស្មៀនឃុំ បានអញ្ជើញចូលរួម វេទិកាផ្សព្វផ្សាយ និងពិគ្រោយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោម អធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុម ប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត កោះកុង នៅវត្តសិលាមុន្នីគីរីរង្សី (ហៅវត្តថ្មបាំង) ស្ថិតនៅភូមិត្រពាំងឈើ ត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។
ថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥










