លោក ទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានចូលរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ដែលរៀបចំឡើងដោយរដ្ឋបាលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីមណ្ឌលសុខភាពអណ្តូងទឹក អាជ្ញាធរភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ ក្រុមគោលដៅ និងគ្រួសារ១០០០ថ្ងៃដំបូងនៃជីវិត សរុបមានចំនួន៥៥នាក់ ស្រ្តី ៥៣នាក់ ដោយផ្តោតទៅលើប្រធានបទសំខាន់ៗចំនួន២គឺ÷
-ការបំបៅដោះកូនដោយដោះម្តាយ
-ការថែទាំសុខភាពនិងអាហារូបត្ថម្ភក្នុងអំឡុងពេលមានផ្ទៃពោះ។
ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង៨:៣០នាទីព្រឹក





