លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំមន្ត្រីបច្ចេកទេស ១រូប អញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម សំរិត មករា រដ្ឋលេខាធិការ ក្រសួងផែនការ ព្រមទាំងមានការចូលរួមពី លោក លោកស្រី ប្រធាននិងតំណាងមន្ទីរផែនការ រាជធានី ខេត្តទាំង២៥ តំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប សរុប ១៥០នាក់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ រីជីនស៊ី អង្គរ (Regency Angkor Hotel) ខេត្តសៀមរាប។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវគោលនយោបាយជាយុទ្ធសាស្ត្រ សកម្មភាព និងកម្មវិធីជាអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ប្រតិបត្តិជាក់ស្ដែងឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥





