ស្រុកកោះកុង៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានចាត់តាំង លោក អ៉ឹង បឺត ប្រធានការិយាល័យ ផែនការ និងគាំទ្រឃុំ សង្កាត់ បានចូលរួម សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសុវត្ថិភាពបរិស្ថាន-សង្គម នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ខោល យុទ្ធលី អ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នី គឹមសាន នាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងដោយមា នការចូលរួមពីលោក សុខ ជឿន អនុប្រធានអង្គភាពតាមដានត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាអ្នកទទួលបន្ទុកការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងរបាយការណ៍ និងលោក ជៀប សំអាន ទីប្រឹក្សាគ្រប់គ្រងគម្រោង នៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅសណ្ឋាគារខេមរាកំពត ខេត្តកំពត ។





