ស្រុកកោះកុង ៖ ថ្ងៃចន្ទទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានចាត់តាំងលោក ជា ភក្តី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យ ផ្ទៀងផ្ទាត់ និងបញ្ជាក់សុពលភាពទិន្នន័យអប់រំសម្រាប់ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពលោក ចាន់ សុផុន អនុប្រធាននាយកដ្ឋានប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។




