/ / /

លោកស្រី​ គ្រី​ សោភ័ណ​ ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ឆ្នាំ២០២៥

លោកស្រី​ គ្រី​ សោភ័ណ​ ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្ដីទីសាលាស្រុក លោកនាយរងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក មេឃុំទាំង០៤នៃស្រុក ស្មៀនឃុំ មេភូមិ បងប្អូនប្រជាពលរដ្ឋ អាជីវករ សមាគមអង្គការសង្គមស៊ីវិល ដែលប្រព្រឹត្តទៅនៅវត្តចន្ទមុនីរាម ហៅវត្តអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវេទិកា ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជេីញជាអធិបតី​ ក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពឃុំ​ ក្នុងការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ​ សង្កាត់​ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា​

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បាននាំយកបច្ច័យរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ចូលបុណ្យសពភរិយា លោក ហែម ភឿង មន្ត្រីកិច្ចសន្យា

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំងសម្រាប់កែលម្អសោភណ្ឌភាព ក្នុងក្រុងខេមរភូមិន្ទ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីអំពីការអនុវត្ត គម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារនៃសពលោក ផាត់ ឌឹក (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង