លោក វ៉ើ ដាយ៉ា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ មានតួនាទីជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងម៉ាសុីនផលិតអុកសុីសែន និងលោក សែម ហាច អ្នកថែទាំម៉ាស៊ីនផលិតអុកស៊ីសែន នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឯកសារស្តង់ដាសម្រាប់ គ្រប់គ្រង និងប្រតិបត្តិការម៉ាស៊ីនផលិតអុកស៊ីសែន។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន ៤៨នាក់ ដោយប្រើប្រាស់ថវិកា គម្រោងមូលនិធិសកល និងថវិការបស់អង្គការ CHAI។





