ស្រុកកោះកុង ៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សូវី អភិបាល គណៈអភិបាលស្រុកកោះកុង រួមជាមួយក្រុមប្រឹក្សាស្រុកកោះកុង ដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុង កាន់បិណ្ឌទី៧ នៅវត្តរូងគីរីសត្ថារាម ហៅវត្តត្រពាំងរូង ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។