/ / /

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីបច្ចេកទេស ២រូប សហការជាមួយរដ្ឋបាលក្រុងខេមរភូមិន្ទ រៀបចំបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្ដីពី ដំណើរការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក (CDB)

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីបច្ចេកទេស ២រូប សហការជាមួយរដ្ឋបាលក្រុងខេមរភូមិន្ទ រៀបចំបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្ដីពី ដំណើរការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក (CDB) ក្រោមអធិបតីភាព លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានការិយាល័យគាំទ្រ ឃុំ/សង្កាត់ ចៅសង្កាត់ ស្មៀន មេភូមិ និងអនុភូមិ សរុប ២២រូប ស្រី ០៦រូប នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ១.គាំទ្របច្ចេកទេសដល់ក្រុមការងារពាក់ព័ន្ធអ្នកសម្របសម្រួលក្រុងស្រុក និងក្រុមការងារឃុំសង្កាត់ ២.ពង្រឹងប្រសិទ្ធភាព និងជម្រុញការធ្វើបច្ចុប្បន្នភាពទិន្នន័យ ឱ្យបានទាន់ពេលវេលា ៣.ដើម្បីធានាឱ្យមានសង្គតិភាពទិន្នន័យប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាបន្ន ក្នុងការកត់ត្រាទិន្នន័យមូលដ្ឋានភូមិ ឃុំសង្កាត់ និងក្រុងស្រុក សម្រាប់ផលិតឯកសារព័ត៍មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឃុំសង្កាត់ ក្រុងស្រុក និងខេត្ត និងឯកសារព័ត៌មានពិន្ទុតាមវិស័យ ក្រុងស្រុក និងខេត្ត ដែលជាឧបករណ៍សម្រាប់បម្រើឱ្យការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រោមជាតិ និងចងក្រងនូវទិន្នន័យសំខាន់ៗមួយចំនួនទៀតសម្រាប់ប្រើប្រាស់តាមការចាំបាច់ផ្សេងៗ។

នាព្រឹកថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ