ស្រុកកោះកុង : ថ្ងៃសុក្រ ទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ លោក សាង ស៊ីណេត អភិបាលស្តីទី និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា និង លើកទិសដៅអនុវត្ត ការងារបន្តខែធ្នូ ឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង និងក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ។







