លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត អមដោយលោកប្រធានការិយាល័យមន្ទីរពីររូប បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផ្សព្វផ្សាយអំពីប្រព័ន្ធឌីជីថលសម្រាប់សេវាប្រៃសណីយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង២៤ខេត្ត តំណាងប្រតិបត្តិករ និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០០នាក់ នៅសណ្ឋាគារ រ៉ករ៉ូយ៉ាល់ និងរីស៊ត ខេត្តកែប។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥









