លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំមន្រ្តីបច្ចេកទេស ២រូប អញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ក្រោមអធិតីភាពរបស់ ឯកឧត្តម ទុយ សុីនណា រដ្ឋលេខាធិការ ក្រសួងផែនការ និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរផែនការរាជធានី ខេត្ត តំណាងមូលនិធិជាតិជំនួយសង្គម និងតំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ប្រព្រឹត្តទៅចំនួន ២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Regency Angkor Hotel ខេត្តសៀមរាប។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីអ្នកអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ អំពីចំណុចខ្លង ចំណុចខ្សោយ និងការផ្ដល់អនុសាសន៍នានាសម្រាប់លើកទិសដៅអនុវត្តឆ្នាំ២០២៦ ឱ្យកាន់តែប្រសើរ។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥









