ស្រុកកោះកុង ៖ នៅព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង តំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង បានដឹកនាំលោកអភិបាលរងស្រុក មន្ត្រីរាជការ និងសមាជិកអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និង បាននាំយកអំណោយចែកជូនគ្រួសារងាយរងគ្រោះចំនួន ៤៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ ទឹកសុទ្ធ១កេស មី១កេស ត្រីខ១យួរ និងថវិកាចំនួន៦០,០០០ រៀល នៅវត្តរូងគីរីសត្ថារាម ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។












