រដ្ឋបាលឃុំប្រឡាយ បានសហការជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្ត បានចុះចែកធុងសំរាមចំនួន ១០ ជូនដល់សាលាបឋមសិក្សាចំនួន ៣ ប៉ុស្តិ៍សុខភាព និងវត្តចំនួន២វត្ត វត្តប្រឡាយ វត្តចំណារស្ថិតនៅឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្រោមការដឹកនាំដោយ លោក នៃ ព្រហស្បតិ៍ សារឹទ្ធ ប្រធានការិយាល័យគាំ ពារបរិស្ថាន នៃ មន្ទីរបរិស្ថាន្តខេត្ត និងលោក សុខ ខ្មៅ មេឃុំប្រឡាយ។
ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។






