ស្រុកកោះកុង ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មាន និងសាធារណៈមតិ និងការងារចាំបាច់មួយចំនួន របស់ក្រុមការងារព័ត៌មាន និងសាធារណៈមតិ នៃរដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពអញ្ជើញចូលរួមមានលោកអភិបាលរងទទួលបន្ទុក លោកនាករដ្ឋបាល នាយករងរដ្ឋបាល ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធចំនួន ១០នាក់ ស្រី ០១នាក់។








