លោក ស៊ន ស្រិញ មេឃុំស្ដីទី បានដឹកនាំលោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ ចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋឈ្មោះ ឈឹម អមរា ភេទ ស្រី អាយុ ៦៩ឆ្នាំ មូលហេតុស្លាប់ដោយសារជំងឺខូចសួត និងបានសួរសុខទុក្ខដល់គ្រួសារនៃសព ព្រមទាំងបាននាំយកថវិកាមួយចំនួនដូចខាងក្រោម៖
-រដ្ឋបាលឃុំថវិកា ២០មុឺនរៀល អង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម
-លោក ស៊ន ស្រិញ មេឃុំស្ដីទី ១០មុឺនរៀល
-លោកស្រី ភុតសា សិរិ ជំទប់ទី២ឃុំ ៥មុឺនរៀល
ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃកោរ
November 19, 2025





