មន្ទីរផែនការខេត្តកោះកុង សហការជាមួយ នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី ការផលិតផែនទីស្ថិតតាមតំបន់ដោយប្រើប្រាស់កម្មវិធី GIS ក្រោមអធិបតីភាព លោកស្រី មាស រ័ត្នមណី អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្រ្តីមន្ទីរផែនការខេត្ត សរុប ២២នាក់ ស្រី ០៩នាក់ ដែលប្រព្រឹត្តទៅចំនួន ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរផែនការ(បន្ទប់តូចជាន់ទី១)។ វគ្គបណ្តុះបណ្តាលនៅមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីដែលកំពុងបម្រើការងារស្ថិតិ និងផ្នែកពាក់ព័ន្ធឱ្យមានចំណងដឹង និងសមត្ថភាព អាចផលិតផែនទីស្ថិតបង្ហាញតាមភូមិសាស្រ្តតំបន់តូចៗ (Small Area Statistics) ដោយប្រើប្រាស់កម្មវិធី GIS និងប្រភពទិន្នន័យបឋមនៃជំរឿនប្រជាជន និងជំរឿនសេដ្ឋកិច្ច ដើម្បីផលិតផែនទីស្ថិតិ កម្រិតឃុំ សង្កាត់ដោយឆ្លុះបញ្ចាំងអំពីស្ថានភាពប្រជាសាស្ត្រ និងសហគ្រាសរបស់ខេត្ត។
ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥






















