លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយកធនធានមនុស្សនៃក្រសួងមហាផ្ទៃ ។
ទីតាំង៖ នៅបន្ទប់ប្រជុំខេត្តឧត្តមមានជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ ។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥




