ស្រុកកោះកុង ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំអភិបាលរងស្រុកកោះកុង មន្រ្ដីរាជការ អាជ្ញាធរឃុំត្រពាំងរូង ឃុំតាតៃក្រោម និងយុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វេីការសម្អាត អនាម័យ បរិស្ថាន នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិសាស្ត្រឃុំត្រពាំងរូង និងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង











