/ / /

លោក ផង់ សុផាន់ណា មេឃុំឫស្សីជ្រុំ បានឧបត្ថម្ភ សម្ភារសិក្សា និង ថវិកាដល់កុមារីសិស្សនៃបឋមសិក្សាឫស្សីជ្រុំ ចំនួន ៥នាក់ ដែលគ្រួសារមានជីវភាពខ្វះខាត នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

លោក ផង់ សុផាន់ណា មេឃុំឫស្សីជ្រុំ បានឧបត្ថម្ភ សម្ភារសិក្សារួមមានដូចជា: កាតាប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ សម្លៀកបំពាក់សិស្ស និងថវិកាចំនួន ១០០,០០០រៀល ជូនដល់កុមារីសិស្សនៃបឋមសិក្សាឫស្សីជ្រុំ ចំនួន៥នាក់ដែលគ្រួសារមានជីវភាពខ្វះខាតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង (នៅចំណុចវាលទ្រៀក)។

សមាសភាពចូលរួម
លោកមេឃុំ លោកមេភូមិ អាចព្យាបាលសិស្ស និងកុមារីចំនួន៥នាក់។

ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំស្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ”

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយ និងលោកស្រី ជុច ស្ដើង សមាជិកក្រុមប្រឹក្សាឃុំ (ជាអ្នកទទួលពិន្ទុក អ.ក.ន.ក) អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាអំពីគម្រោងឥណទានកាបូនក្នុងភូមិសាស្ត្រ ខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមវេទិកា ពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលាស្ដីពីការរៀបចំរបាយការណ៍សមិទ្ធកម្ម និងការវាយតម្លៃសមិទ្ធកម្មនៃការអនុវត្តថវិកាជូនមន្ត្រីក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • មន្ទីរផែនការ/
    09/12/2025

    មន្ទីរផែនការខេត្តកោះកុង សហការជាមួយ នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រនៃការវិភាគ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់