នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នការងារកងរាជអាវុធហត្ថលើកទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក្នុងនោះមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ(ស្តីទី) នាយការិយាល័យ យេនឌ័រ និងមេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក ស្នាក់ការ ជំនួយការព្រមទាំងសិក្ខាកាម សរុបចំនួន ៦៧នាក់ ស្រី ០៨នាក់។ឥន្ទ្រីយ៍១១