/ / /

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង”

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” បានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ​និងអង្គការកម្មសិទ្ធបញ្ញាពិភពលោក(WIPO) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង,​ អភិបាលស្រុក/មេឃុំពាក់ព័ន្ធ, មន្ទីរទេសចរណ៍ខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, សភាពាណិជ្ជកម្មខេត្ត, សាខាកបប ខេត្ត, សហគមន៍នានា, អ្នករក/អ្នកប្រមូលទិញក្តាមថ្ម, និងអាជីវករ សរុបចំនួន ៨០នាក់។

សិក្ខាសាលានេះ ផ្តោតសំខាន់លើ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលធ្វើឱ្យការផលិតផលិតផលតាមបែបប្រពៃណី ឬចំណេះដឹង-ចំណេះធ្វើរបស់កសិករក្នុងស្រុក ក្លាយជាទ្រព្យកម្មសិទ្ធិបញ្ញា ដែលអាចធ្វើអាជីវកម្មបាន និងមានអត្ថប្រយោជន៍ជាអាទិ៍៖

ផ្តល់ភាពធន់ និងចីរភាព៖ តាមរយៈការរៀបចំចងក្រងស្តង់ដាររួម ឬសៀវភៅបន្ទុកម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ “ក្តាមថ្មកោះកុង” ដោយមានការចូលរួមដោយមន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ អាចធ្វើឱ្យការនេសាទមានភាពធន់ និងអាចប្រមូល ផលទៀងទាត់ បរិស្ថានល្អ ការអភិរក្សជីវៈចម្រុះ និងជំរុញការអភិវឌ្ឍក្នុងតំបន់រយៈពេលវែង។

ការបន្ថែមតម្លៃលើផលិតផល និងស្តង់ដារ៖ ការរួបរួមគ្នាផលិត និងប្រមូលផលតាមស្តង់ដាររួម ដែលបានឯកភាពគ្នាដោយសហគមន៍ ឬសមាគម និងការប្រើប្រាស់រូបសញ្ញាម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ “ក្តាមថ្មកោះកុង” លើផលិតផលក្តាមថ្ម សម្រាប់ដាក់លក់លើទីផ្សារ បានធ្វើ ឱ្យអ្នកប្រើប្រាស់ ឬអតិថិជន មានទំនុកចិត្ត និងហានចំណាយតម្លៃខ្ពស់លើផលិតផលពាក់ម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ ដែលផលិតផលធម្មតា មិនអាចធ្វើការប្រកួតប្រជែង ឬក្លែងបន្លំគុណ ភាពរបស់ “ក្តាមថ្មកោះកុង” បានឡើយ។

ការអភិវឌ្ឍទីជនបទ និងកំណើនប្រកបដោយបរិយាបន្ន៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នឹង ជួយឱ្យប្រជាកសិករ ឬនេសាទក្នុងតំបន់ទទួលបាននូវកម្រៃបន្ថែមពីការផលិត ឬការនេសាទ ក្តាមថ្ម កាត់បន្ថយការចំណាកស្រុក កំណើនសេដ្ឋកិច្ច និងលើកកម្ពស់របស់សហគមន៍ ឬសមាគម និងតំបន់ផងដែរ។

បង្កើនភាពប្រកួតប្រជែងសម្រាប់នាំចេញ៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជានិមិត្តសញ្ញារួម មួយ ដែលមានបង្កប់នូវស្តង់ដារផលិតរបស់សហគមន៍ ឬសមាគម និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស និងអាចបន្ថែមស្តង់ដារជាតិ និងអន្តរជាតិសម្រាប់ការនាំ ចេញ ដែលទទួលស្គាល់ដោយក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។

ការផ្សារភ្ជាប់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងទេសចរណ៍៖ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ នឹងចុះទៅធ្វើទស្សនាកិច្ច និងសិក្សាស្វែងយល់អំពី លក្ខណៈពិសេស និងគុណភាព នៃផលិតផល ក្តាមថ្មកោះកុង និងបទពិសោធន៍នានា ពិសេសការប្រើប្រាស់ផលិតផលនៅតាម ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការតាំងលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាវត្ថុ អនុស្សាវរីយ៍ ។ល។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។