ស្រុកកោះកុង ៖ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុក អញ្ជើញចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាចន្ទ និងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។





