លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់(ZONING) និងការកំណត់កម្រិតហានិភ័យ សម្រាន់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់ ក្នុងរយៈពេលមធ្យម ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ក្រោមគណៈអធិបតី លោក ហ៊ីង ទន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីសំណាក់មន្រ្តីនៃបណ្តាលមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានរៀបចំនៅសាលប្រជុំមន្ទីររ៉ែ និងថាមពលខេត្តកោះកុង។
ថ្ងៃអង្គារ ៧រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥



