រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤” បេក្ខភាពក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍ និងបានអញ្ជើញចូលរួមជាគណៈអធិបតីពីលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុង ជាតំណាងបេក្ខភាពក្រុងខេមរភូមិន្ទ នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។ បន្ទាប់ពីកិច្ចបានបញ្ចប់ ក្រុមការងារបេក្ខភាពក្រុងខេមរភូមិន្ទ ក៏បានជូនប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ចុះពិនិត្យផ្ទៀងផ្ទាត់តាមសូចនាករលម្អិតនីមួយៗ និងទីតាំងជាក់ស្តែងដើម្បីដាក់ពិន្ទុ។
ថ្ងៃច័ន្ទ ៥ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#















