/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញ ក្នុងពិធីអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥)

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញ ក្នុងពិធីអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥)

ទិវាបុណ្យឯករាជ្យជាតិ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងពីអាណានិគមនិយមបារាំង ដែលបានដាក់នឹមអាណានិគម មកលើកម្ពុជា អស់រយៈពេល ៩០ឆ្នាំ (១៨៦៣-១៩៥៣)។
ឯករាជ្យជាតិ ដែលជាមហាប្រវត្តិសាស្ត្រនេះ សម្រេចបានក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ញៀវខ្ញាររបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាបង្រួបបង្រួមជាតិ “ព្រះបរមរតនកោដ្ឋ” នៃយើង។

ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម នៃការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង វិមានឯករាជ្យ ត្រូវបានកសាង និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងព្រះរាជព្រះបាទ នរោត្តម សុរាម្រិត ដែលជាព្រះវររាជបិតារបស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យ ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាយើង បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។

ប្រទេសកម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដោយមានរៀបចំពិធីប្រទានភ្លើងទានជ័យ រម្លឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីជីវិត ដើម្បីទាមទារឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបូជានេះ ក៏ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា។

ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប សូមចងចាំ និងដឹងគុណជានិច្ចចំពោះស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីប្រទេសបារាំង នៃព្រះបរមរតនកោដ្ឋ និងសូមប្តេជ្ញាចូលរួមថែរក្សាការពារឯករាជ្យជាតិ ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត