ស្រុកកោះកុង ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំអភិបាលរងស្រុកកោះកុង មន្ត្រីពាក់ព័ន្ធ អាជ្ញាធរឃុំត្រពាំងរូង ឃុំតាតៃក្រោម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាឃុំត្រពាំងរូង និងឃុំតាតៃក្រោម ចុះសម្អាតអនាម័យបរិស្ថាន នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិសាស្ត្រឃុំត្រពាំងរូង និងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង







