លោក សាត សុមុនី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ នៅអនុវិទ្យាល័យពន្លឺវិជ្ជា និងមានការចូលរួម ព្រះចៅអធិការវត្តពោធិ៍រង្សី លោកសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យផែនការស្រុក លោមេឃុំកណ្តោល លោក លោកស្រីក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ ស ស យ ក ឃុំ លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស អ្នកចូលរួមសរុប២០០នាក់។
ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
November 1, 2025
វេលាម៉ោង៨:០០នាទីព្រឹក















