លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានអញ្ជើញចូលរួមអមដំណើរ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាព មានចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាលេខ៤៨ ពីចំណុច គល់ស្ពានតាតៃ ទៅដល់ចំណុចផ្លូវបំបែកចូលស្រុកថ្មបាំង ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។



