លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក មន្រ្ដីរាជការជុំវិញស្រុក បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមួយចំនួន ជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលព្យាបាលជំងឺពោះវៀនស្អិតដោយបានវះកាត់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។បច្ចុប្បន្នលោក សាយ ហេង មេឃុំកោះស្ដេច បានសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
ប្រភព យ៉ាង រិទ្ធីរ៉ា
ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥








