ក្នុងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា ដែលរស់នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំសូមថ្លែងអំណរគុណ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព សាខាជុំវិញខេត្ត ដែលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភ និងគាំទ្រ ចំពោះកុមារកំព្រាទាំងអស់ ដែលរស់នៅក្នុងមជ្ឈមណ្ឌល មួយវិញទៀតលោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា សម្រាប់ជួសជុល កែលំអ និងសាងសង់ នូវអគារស្នាក់នៅសម្រាប់កុមារី និងធ្វើជាបន្ទប់បណ្ណាល័យ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង ជាក់ស្តែងយើងបានសាងសង់ បានជិតរួចរាល់ហើយ ក្រុមការងារត្រូវថវិកាមួយចំនួនទៀត ដើម្បីបញ្ចប់ជាស្ថាពរ នឹងដាក់ក្មួយៗជាកុមារកំព្រាប្រើប្រាស់ បានសមរម្យ។
ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥













































