………………………………………………….
លោក ឡុញ សុផល ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក មន្រ្ដីប៉ុស្តិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិតានី មេភូមិភ្ញីមាស មេភូមិកៀនក្រឡាញ់ តំណាងប៉ុស្តិ៍សុខភាព នាយកសាលាពាមកាយ នាយិកាសាលាតានី និងក្រុមទ្រទ្រង់សុខភាពភូមិ
អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន
២/. ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/. ពិនិត្យ និងពិភាក្សាលើការងារអប់រំ
៤/. ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥/. ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦/. ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧/. ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨/. ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារនៅក្នុងអំឡុងពេល១០០០ថ្ងៃដំបូងនៃជីវិត(ផែនទីសេវាសង្គម)
៩/. សេចក្ដីផ្សេងៗ
……………………………………………….
ថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥
October 28,2025






