/ / /

រដ្ឋបាលឃុំកោះស្ដេច ចូលរួមកិច្ចប្រជុំសម្របសម្រួលរវាងរដ្ឋបាល ឃុំកោះស្តេច ជាមួយរតនាគារខេត្ត

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងរបស់លោក ស៊ន ស្រិញ មេឃុំស្ដីទី លោកស្រី ភុតសា សិរិ ជំទប់ទី២ ដឹកនាំលោក ចំរេីន សុវិជ្ជា ស្មៀនឃុំ ចូលរួមកិច្ចប្រជុំសម្របសម្រួលរវាងរដ្ឋបាលឃុំកោះស្តេច ជាមួយរតនាគារខេត្ត លើគម្រោងសាងសង់សាលារៀនធ្វើអំពីថ្ម០១ខ្នង ៣បន្ទប់ ស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ដោយប្រើមូលនិធិឃុំឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ឡៅ ប៊ុនខេង អភិបាលរងនៃគណៈអភិបាលខេត្ត ស្ថិតនៅសាលប្រជុំ ខ សាលាខេត្តកោះកុង។ ជាលទ្ធផល ដោយសារគម្រោងបានដេញថ្លៃរួចរាល់ និងការសម្របសម្រួលពីរដ្ឋបាលខេត្ត ដូច្នេះរតនាគារខេត្ត បញ្ជាក់ថា អាចឱ្យរដ្ឋបាលឃុំកោះស្តេច ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីអនុវត្តបានក្នុងឆ្នាំ២០២៥នេះ។

ថ្ងៃចន្ទ ៦ កើត ខែកត្តិក ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
October 27, 2025

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/12/2025

    លោកជំទាវ ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភ របស់ព្រះគ្រូកតឃុណោ តៅ វិឆ័យ ព្រះវិន័យធម៌អនុគណស្រុកមណ្ឌលសីមា និងព្រះគ្រូញេយ្យមុនីញាណ ធី អាំភុន ជូនដល់វីរៈកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន

  • ហេង គីមឆន/
    12/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ដែក រតនា មន្ត្រី នៃទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    12/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    12/12/2025

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

  • ហេង គីមឆន/
    12/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកកោះកុង/
    12/12/2025

    លោក ហួត សារឹម អភិបាលរងស្រុកកោះកុង​ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងសំណង់