ខេត្តកោះកុង៖ នាថ្ងៃចន្ទទី២៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះ ជូនឈ្មោះ ម៉ាត់ រ៉វី ភរិយា មេីត ហ្វារីឌះ ភូមិ៤ ដែលជាអំណោយរបស់ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានធ្វើការគាំទ្រ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៃអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ជាពិសេស ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ផ្ទាល់ដែលតែងតែគិតគូរ ខិតខំធ្វើការទំនាក់ទំនងជាមួយសមាគមដៃគូនៅឯក្រៅប្រទេស ដើម្បីស្វែងរកជំនួយមកជួយដល់បងប្អូនប្រជាពលរដ្ឋយើងដែលកំពុងមានជីវភាពខ្វះខាតនិងជួបការលំបាក ដែលនេះគឺជាសកម្មភាពមនុស្សធ៌យ៉ាងល្អប្រពៃ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសង្គម ការងារមនុស្សធម៌ និងការកាត់បន្ថយអាត្រានៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនះ លោកជំទាវបានស្នើសុំឱ្យបងប្អូន ប្រជាពលរដ្ឋដែលទទួលបានអំណោយដ៏ថ្លៃថ្លា នាថ្ងៃនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រើប្រាស់ និងថែរក្សាឱ្យបានល្អប្រសើរ ហើយសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដ៏ទៃទៀត នឹងទទួលបានអំណោយជាបន្តបន្ទាប់ តាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំនិងអភិវឌ្ឍន៍ នាពេលខាងមុខ។






