រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ លេីកទី៣៩ ក្រោមអធិបតីភាព លោក ស៊ន ស្រិញ អនុប្រធានគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី៣៨
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍អំពីផ្នែកអប់រំ
៤.របាយការណ៍អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែតុលា ឆ្នាំ ២០២៥
៦.ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារ ក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៧.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បុគ្គលិកមណ្ឌលសុខភាព មេភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។





ថ្ងៃចន្ទ ៦ កើត ខែកត្តិក ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
October 27, 2025
