/ / /

លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាងរដ្ឋបាលឃុំកោះស្តេច និងរតនាគារខេត្ត លើគម្រោងសាងសង់សាលារៀនធ្វើអំពីថ្ម ១ខ្នង ៣បន្ទប់ ស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ដោយប្រើមូលនិធិឃុំឆ្នាំ២០២៥

លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាងរដ្ឋបាលឃុំកោះស្តេច និងរតនាគារខេត្ត លើគម្រោងសាងសង់សាលារៀនធ្វើអំពីថ្ម ១ខ្នង ៣បន្ទប់ ស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ដោយប្រើមូលនិធិឃុំឆ្នាំ២០២៥។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក វ៉ែន សុខា នាយករង រដ្ឋបាលសាលាខេត្ត តំណាងទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការហិរញ្ញវត្ថុ មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុកគិរីសាគរ និងតំណាងក្រុមហ៊ុន ក្នុងគោលបំណងដោះស្រាយលើបញ្ហាគម្រោងមូលនិធិឃុំកោះស្តេច ឆ្នាំ២០២៥ ដោយគម្រោងបានដាក់ដេញថ្លៃកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងមានក្រុមហ៊ុន ជា សឿន ជាក្រុមហ៊ុនដែលបានដាក់ដេញថ្លៃឈ្នះ តែមិនអាចចុះកិច្ចសន្យា ដោយសារខាងរតនាគារខេត្ត បញ្ជាក់ថាខុសនីតិវិធី ដោយសារប្រើប្រាស់ថវិកាឃុំ តែអនុវត្តការសាងសង់សាលារៀនលើដី របស់មន្ទីរអប់រំ យុវជន និងកីឡា។ ជាលទ្ធផល ដោយសារគម្រោងបានដេញថ្លៃរួចរាល់ និងការសម្របសម្រួលពីរដ្ឋបាលខេត្ត ដូច្នេះរតនាគារខេត្ត បញ្ជាក់ថា អាចឱ្យរដ្ឋបាលឃុំកោះស្តេច ចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន ដើម្បីអនុវត្តបានក្នុងឆ្នាំ២០២៥នេះ។
ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត