លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងលោកស្រី លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុក លោក ម៉េង ផល្លា ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក មន្រ្ដីរាជការជុំវិញស្រុកគិរីសាគរ បានអញ្ជើញចូលរួមដង្ហែវេរកឋិនមហាសាមគ្គីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តសីលាមរកត(ហៅវត្តភ្នំក្រុង)ក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
អត្ថបទ យ៉ាង រិទ្ធីរ៉ា
ថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥















